Powered by Blogger.

ក្រុមហ៊ុនស្រាបៀរ អង្គរ ប្រគល់រង្វាន់ដល់គូស្វាមីភរិយា ក្នុងឆ្នាំ២០១៣


ភ្នំពេញ ៖ ក្រុមហ៊ុន សា្របៀរកម្ពុជា ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនផលិត ស្រាបៀរអង្គរ នៅក្នុងប្រទេសកម្ពុជា កាលពីព្រឹក
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ បានប្រគល់រង្វាន់ សម្រាប់វគ្គទី២ ដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះ ក្នុងការចាប់រង្វាន់
របស់ខ្លួន នាពេលកន្លងមក ។

                                

                               

                              
 
ការផ្តល់រង្វាន់ធំ ដល់គូស្វាមីភរិយាថ្មី លើកទី២ សម្រាប់ឆ្នាំ២០១៣នេះ បានធ្វើឡើងចំពោះអ្នកសារព័ត៌មានជាច្រើននាក់
ក្នុងនោះមានរង្វាន់ ម៉ូតូ ហុងដាឌ្រីម សេ១២៥ ចំនួន៤រង្វាន់, ទូរទស្សន៍ Samsung ៤០អ៊ីង ចំនួន៤រង្វាន់, ទូរស័ព្ទ Samsung
Galaxy Note ចំនួន៤រង្វាន់, កាមេរ៉ា Samsung ចំនួន៤ រង្វាន់ និង រង្វាន់ស្រាបៀរអង្គរ ៥កេះ ចំនួន១០រង្វាន់ទៀត ។ 
តាមរយៈតំណាងក្រុមហ៊ុន សា្របៀរកម្ពុជា ខេមប្រ៊ូវ បានឱ្យដឹងថា ការចាប់រង្វាន់នេះ គឺដើម្បីថ្លែងអំណរគុណ ដល់គូស្វាមី ភរិយាថ្មី ដែលបានជ្រើសរើសយក ស្រាបៀរអង្គរ រៀបចំពិធីអាពាហ៍ពិពាហ៍ របស់ពួកគេ ហើយតំណាងខាងលើក៏បាន
ប្រកាសពី ការចាប់រង្វាន់ដល់គូស្វាមីភរិយាថ្មី សម្រាប់វគ្គទី៣ ក្នុងឆ្នាំ២០១៣នេះ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ
នេះ ៕ 

Dell បង្ហាញសាច់ដុំ Alienware X51

         ចាប់តាំងពី Dell បានប្រសូត​ឡើងមក ឥឡូវនេះ Dell ទទួលបាន​ភាពជោគជ័យ​ជាមួយ Computer Laptop និង​ឧបករណ៍ផ្សេងៗដែល​ក្រុមហ៊ុន​បាន​បង្កើតឡើង ។

          នៅពេលនេះ​ក្រុមហ៊ុន Dell បង្កើត Alienware Brand មួយទៀត ដែលជា​ប្រភេទ Gaming System អាច​កម្សាន្ត​ជាមួយ Game គ្រប់​ប្រភេទ ហើយថ្មីៗនេះ​ក្រុមហ៊ុន Dell បានប្រកាស Alienware X51 ជាមួយ Gaming System ដែល​ឲ្យ​ដំណើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Ubuntu


           យោងតាម​ប្រភពព័ត៌មាន​របស់ geeky បាន​ប្រាប់ថា បើសិនជា Alienware X51 ដំណើរការ Ubuntu ដែលជា​ប្រព័ន្ធ​មួយ​ស្ថិត Linux


សម្រាប់ Ubuntu គឺ​វា​បានផ្តល់​លក្ខណៈសំខាន់ៗទៅ​ឲ្យ Alienware X51 ដើម្បី​អាច​ឲ្យ ផ្នែក Hardware របស់ Alienware X51 ត្រូវ​គ្នា​ជាមួយ Ubuntu ហើយ​ចំពោះ​លក្ខណៈ សំខាន់ៗ ទាំងនោះ​មានដូចជា Stylish Intuitive Interface ដែល​មើលទៅ Clean និង Streamlined ទៀតផង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Ubuntu សម្រាប់ Alienware X51 មាន​បទ​ពិ​សោ​ធ៍ថ្មីៗងាយស្រួល​ក្នុងការ​ប្រើប្រាស់ Games Controller និង អាចធ្វើ​ការ​បាន​ជាមួយ​ត​ន្រី វីដេអូ Photos និង File មួយចំនួន​ដែលមាន​ក្នុង PC របស់​អ្នក ។

          គួរបញ្ជាក់​ថា​រាល់​ព័ត៌មាន​លម្អិត​អំពី Alienware X51 គឺមាន​ក្នុង​គេហទំព័រ Alienware ប្រភពៈ alienware

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS